ចូលរួមបរិច្ចាគឈាមជាមួយយើងខ្ញុំទាំងអស់គ្នាដើម្បីផ្ដល់ក្ដីសង្ឃឹមនិងសង្គ្រោះជីវិត
[English Below]
ចូលរួមបរិច្ចាគឈាមជាមួយយើងខ្ញុំទាំងអស់គ្នាដើម្បីផ្ដល់ក្ដីសង្ឃឹមនិងសង្គ្រោះជីវិត
Toys&Me មានសេចក្ដីសោមនស្សរីករាយក្នុងការចូលរួមសហការជាមួយ GGEAR GROUP សាលាអន្ដរជាតិហ៊្វូតព្រីន និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានកិត្តិយសជម្រាបជូនដល់ថ្នាក់ដឹកនាំ និយោជិក និងសាធារណៈជនទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុននឹងរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០២២ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ ល្ងាច ដែលមានទីតាំងនៅ Footprints International School សាខា ទួលគោក
• ចុះឈ្មោះនៅក្នុងតំណភ្ជាប់នេះ៖ https://forms.gle/AcTWXp4PvWbnsLM99
• ទីតាំងផ្ដល់ឈាម៖ https://goo.gl/maps/Q61aL2sgjCeZMGrt7
• ព័ត៌មានលំអិតលេខទូរស័ព្ទ៖ 086 525 506
Join us with our blood donation to give hope and save lives!
Toys&Me in collaboration with GGEAR GROUP, Footprint International School and the National Blood Transfusion Center, is pleased to inform its leaders, employees, and the public that the company will host a voluntary blood donation program on December 17th, 2022. From 9 am to 5 pm at Footprints International School ( Toul Kork Campus)
• Please register through this link៖ https://forms.gle/AcTWXp4PvWbnsLM99
• Location ៖ https://goo.gl/maps/Q61aL2sgjCeZMGrt7
• For more information please contact ៖ 086 525 506
#Toysnme #ToyStore #footprintsinternationalschool #GGearGroup #bloodtransfusion
Meas Theareak
|
Thursday December 1st, 2022
ពិធីសម្ពោធជាផ្លូវការរបស់ហាង ថយស៍&មី សម្ភារៈកម្សាន្តអប់រំកុមារ TOYS & ME សាខា បូកគោ
ក្រុមហ៊ុនថយស៍&មី ( TOYS & ME CO.,LTD ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត គឺ TOYS & ME សាខា បូកគោ ដែលមានអាស័យដ្ឋាន ផ្លូវលេខ១៦A មហាវិថី មៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២២ ដែលមានការចូលរួមពីក្រោមអធិបិតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិង កីឡា ,លោកស្រី កែវ សាម៉ុល អភិបាលរង នៃគណអភិបាលខណ្ឌចំការមន, លោក ហោ វណ្ណះ ចៅសង្កាត់រង នៃសង្កាត់ទន្លេបាសាក់ និង ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ថយស៍&មី ( TOYS & ME CO.,LTD ) ។
TOYS & ME សាខា បូកគោ គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់សម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ មានច្រើនប្រភេទក្នុងការអភិវឌ្ឈន៍ខួរក្បាល និង រាងកាយកុមារ ទៅតាមទម្រង់បែបបទនៃកម្រិតអាយុនៃការកម្សាន្តរបស់កុមារនីមួយៗ។
នាក្នុងឱកាសនៃពិធីសម្ពោធ TOYS & ME សាខា បូកគោនាថ្ងៃនេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិង កីឡា បានមានប្រសាសន៍ថា “ក្នុងរយៈពេល១៥ឆ្នាំរបស់ក្រុមហ៊ុនTOYS & ME នាងខ្ញុំបានជឿជាក់ថា ការទទួលបានភាពជោគជ័យរបស់ TOYS & ME គឺមិនមែនជាល្បែងក្មេងលេងធម្មតានោះទេ តែគឺជាប្រភេទល្បែងក្មេងលេងលក្ខណះបែបសិក្សាដែលជួយដល់ការអភិវឌ្ឍន៍រាងកាយ និង បញ្ញាហើយការទទួលបាននូវការគ្រាំទ្រពីអតិថិជនរហូតឈានទៅដល់ការបង្កើតសាខាជាបន្តបន្ទាប់នេះ ។ ក្រុមហ៊ុនTOYS & MEជាអ្នកឯកទេសផលិតសម្ភារៈផ្សេងៗនិងល្បែងលេងផ្សេងៗ បានជ្រើសរើសសម្រាប់អតិថិជនគឺបានសិក្សាយ៉ាងស៊ីជម្រូវនូវការផ្សាភ្ជាប់ល្បែងនេះទៅដល់ការជួយអភិវឌ្ឍន៍រាងកាយក៏ដូចជាខួរក្បាលរបស់កុមារ។
លោកជំទាវ គឹម សេដ្ឋានី ក៏បានមានប្រសាសន៍បន្ថែមផងទៀតថា” កុមារនៅក្នុងវ័យដំបូង ជាពិសេសសម្រាប់កុមារ ១០០០ថ្ងៃដំបូងនៃកំណើតមានន័យថាពីអាយុ ០ខែ ដល់ អាយុ៣ឆ្នាំ គឺជាកត្តាកំណត់ភាពជោគជ័យឬការបរាជ័យរបស់កុមារ។កុមារនៅក្នុងវ័យដំបូងគឺត្រូវទទួលបានការគាំពារដែលត្រឹមត្រូវ ផ្តល់អាហាររូបត្ថម្ភដោយត្រឹមត្រូវ ផ្តល់នូវសេវាសុខភាពដោយត្រឹមត្រូវ ផ្តល់នូវល្បែងសិក្សាដែលជួយអោយគាត់មានការអភិវឌ្ឍន៍រាងកាយនិងខួរក្បាល។កុមារអភិវឌ្ឍន៍បានយ៉ាងត្រឹមត្រូវទទួលបាន ( បំនិនបញ្ញា ពុទ្ធិបញ្ញា និងបំនិនសង្គម)កុមារនឹងទទួលបានការជោគជ័យនៅក្នុងសាលា និងការបញ្ចប់ការសិក្សា។ដោយសារស្ថាបនិកដែលយល់នូវការសំខាន់នៃ ផលិតផលTOYS & ME ដែលបានចូលរួមចំណែក មិនត្រឹមតែធ្វើអាជីវកម្មចំណេញទេ ប៉ុន្តែបានចូលរួមលើកកម្ពស់គុណភាពនៃការអប់រំចំពោះកុមារតូចផងដែរ។ កុមារមិនមែនជាទំពាងនោះទេប៉ុន្តែកុមារជាពន្លកទំពាំង”។
ចំណែកលោក លោក កេង ទិត្យភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុន TOYS AND ME លោកក៏ប្រសាសន៍ផងដែរថា “គោលដៅរបស់ក្រុមហ៊ុន TOYS AND ME គឺចង់ក្លាយជាក្រុមហ៊ុនដែរឈានមុខគេក្នុងការចែកចាយ សម្ភារៈកម្សាន្ត និង អប់រំ របស់កុមារនៅលើទីផ្សារ ដែលមានគុណភាព និង កិត្យានុភាព បូករួមជាមួយ ចក្ខុវិស្ស័យ ក្នុងការចូលរួមជាចំនែកមួយនៃការបង្កើតសុភមង្គលក្នុងគ្រួសារ តាមរយៈការអភិវឌ្ឍន៍ផ្លូវចិត្ត និងផ្លូវកាយរបស់កុមារផងដែរ។ដូចនេះដើម្បីសំរេចបាននូវចក្ខុវិស្ស័យមួយនេះ ក្រុមហ៊ុន TOYS AND ME ក៏មានកាតព្វកិច្ចក្នុងការផ្តល់អោយកុមារនូវបទពិសោធន៍អប់រំ និងការចង់ចាំដ៏ល្អបំផុតតាមរយៈសម្ភារៈកម្សាន្ត ប្រកបដោយគុណភាពខ្ពស់ និង សុវត្តិភាព។ដោយសារតែការកំណត់នូវគោលដៅ ចក្ខុវិស្ស័យ និងកាតព្វកិច្ច ខាងលើ ក្រុមហ៊ុន TOYS AND ME ជឿជាក់ថាក្នុងការពង្រីកសាខាទាំង 9 សាខានេះនិងផ្តល់ជូននូវការអប់រំ បទពិសោធន៍ ប្រឹក្សាយោបល់ និងផ្តល់ការយល់ដឹងដល់អតិថិជន តាមការបង្ហាញពីផលិតផលនៅក្នុងហាងផ្ទាល់ និង ទម្រង់បែបបទនៃកម្រិតអាយុការលេងនីមួយៗ របស់ផលិតផលដល់កុមារ”។
លោក កេង ទិត្យភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុន TOYS AND ME ក៏បានមានប្រសាសន៏បន្ថែមផងទៀតថា “ដោយសារយើងបានសម្លឹងឃើញពីភាពរីកចម្រើននៃកម្មវិធីសិក្សាពីមួយថ្ងៃទៅមួយថ្ងៃ និងកម្មវិធីអប់រំសំរាប់កុមារតូចៗ តាមរយៈសម្ភារៈកម្សាន្តក្នុងការជំនួយស្មារតី ទើបក្រុមហ៊ុនយើងខ្ញុំ សម្រេចចិត្តពង្រីកសាខាបន្ថែមទៀតនៅ តំបន់ខណ្ឌចំការមន សាខាបូកគោ ក្នុងរាជធានីភ្នំពេញ ”។ វត្តមានរបស់លោកជំទាវ នាថ្ងៃនេះ គឺពិតជាកាតាលីករមួយបន្ថែមទៀតដែលជួយជំរុញលើកទឹកចិត្តអោយរូបខ្ញុំបាទ និង ក្រុមការងារទាំងអស់បន្តការខិតខំប្រឹងប្រែងដើម្បីពាំនាំនូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតមកប្រទេសកម្ពុជា។បន្តការខិតខំប្រឹងប្រែងចូលរួម ចំណែកពាំនាំយកមកនូវសំភារះលេងជាច្រើនសំបូរបែបបន្ថែមទៀតសំរាប់គំាទ្រដល់ការបង្រៀនកុមារតូចទាំងការសម្បទានិង ប្រាជ្ញា។
បច្ចុប្បន្ននេះ TOYS AND ME មានសាខាចំនួន 9 ដែលមានចំនួន 8 សាខានៅក្នុងរាជធានីភ្នំពេញ និងចំនួន 1 សាខាទៀតនៅ ក្រុងសៀមរាប ។ ក្រុមហ៊ុន TOYS AND ME បានចាប់ដៃគូរអាជីវកម្មជាមួយនិង ក្រុមហ៊ុនរឺក៏ម្ចាស់អាជីវកម្មដែរលក់ផលិតផលទារក ដែលពួកយើងបានសហការគ្នាក្នុងការផ្តល់ជូនភាពងាយស្រួលដល់អតិថិជនទៅលើការជាវផលិតផលសម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ ដោយដៃគូរអាជីវកម្មរបស់យើងរួមមាន ៖
1 . ក្រុមហ៊ុន Baby Care ទាំង ៧ ទីតាំង
- ក្រុមហ៊ុន BB Sen Sok
- ក្រុមហ៊ុន Stella Baby Mart និង Stella Supermarket
- ក្រុមហ៊ុន Khalifa Baby Shop
- ក្រុមហ៊ុន Family Kids and Care
- ក្រុមហ៊ុន Aurora Baby Shop (ក្រុងសៀមរាប)
Meas Theareak
|
Monday June 13th, 2022
ពិធីសម្ពោធជាផ្លូវការរបស់ហាង ថយស៍&មី សម្ភារៈកម្សាន្តអប់រំកុមារ TOYS & ME សាខា កម្ពុជាក្រោម
ក្រុមហ៊ុនថយស៍&មី ( TOYS & ME CO.,LTD ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត គឺ TOYS & ME សាខា កម្ពុជាក្រោម ដែលមានអាស័យដ្ឋាន ផ្ទះលេខ 487 & 489 ផ្លូវលេខ ១២៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ថយស៍&មី ( TOYS & ME CO.,LTD ) ។
TOYS & ME សាខា កម្ពុជាក្រោម គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់សម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ មានច្រើនប្រភេទក្នុងការអភិវឌ្ឈន៏ខួរក្បាល និង រាងកាយកុមារ ទៅតាមទម្រង់បែបបទនៃកម្រិតអាយុនៃការកម្សាន្តរបស់កុមារនីមួយៗ។ មិនត្រឹមតែប៉ុំណ្ណោះ រាល់ផលិតផលទាំងអស់គឺសុទ្ធតែដកស្រង់ចេញពីបទពិសោធន៏ថ្មីៗ ជាផលិតផលទំនើបៗ ម៉ូដែលថ្មីៗ និងចុងក្រោយគេបង្អស់ ដើម្បីបំពេញសេចក្តីត្រូវការរបស់មាតាបិតា កុមារាកុមារីគ្រប់រូប។ នាក្នុងឱកាសនៃពិធីសម្ពោធ TOYS & ME សាខា កម្ពុជាក្រោម.
លោក កេង ទិត្យភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុន TOYS & ME ក៏បានមានប្រសាសន៍ថា “ គោលដៅដ៏ចំបងរបស់ក្រុមហ៊ុន TOYS & ME គឺចង់ក្លាយជាក្រុមហ៊ុនដែរឈានមុខគេក្នុងការចែកចាយសម្ភារៈកម្សាន្ត និង អប់រំ របស់កុមារនៅលើទីផ្សារ ដែលមានគុណភាព និង កិត្យានុភាព បូករួមជាមួយ ចក្ខុវិស្ស័យ ក្នុងការចូលរួមជាចំនែកមួយនៃការបង្កើតសុភមង្គលក្នុងគ្រួសារ តាមរយៈ ការអភិវឌ្ឍន៍ផ្លូវចិត្ត នឹងផ្លូវកាយរបស់កុមារផងដែរ។ ដូចនេះដើម្បីសំរេចបាននូវចក្ខុវិស្ស័យមួយនេះ ក្រុមហ៊ុន TOYS & ME ក៏មានកាតព្វកិច្ចក្នុងការផ្តល់អោយកុមារនូវបទពិសោធន៍អប់រំ និងការចង់ចាំដ៏ល្អបំផុតតាមរយៈសំសម្ភារៈកម្សាន្ត ប្រកបដោយគុណភាពខ្ពស់ នឹង សុវត្តិភាព។
ដោយសារតែការកំណត់នូវគោលដៅ ចក្ខុវិស្ស័យ និងកាតព្វកិច្ច ខាងលើ ក្រុមហ៊ុន TOYS & ME ជឿជាក់ថាក្នុងការពង្រីកសាខាទាំង 9 សាខានេះនិងផ្តល់ជូននូវការអប់រំ បទពិសោធន៍ ប្រឹក្សាយោបល់ និងផ្តល់ការយល់ដឹងដល់អតិថិជន តាមការបង្ហាញពីផលិតផលនៅក្នុងហាងផ្ទាល់ និង ទម្រង់បែបបទនៃកម្រិតអាយុការលេងនីមួយៗ របស់ផលិតផលដល់កុមារ។
លោក កេង ទិត្យភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុន TOYS & ME បានប្រសាសន៏ផងទៀតថា “ដោយសារតែការមើលឃើញពីភាពរីកចំរើននៅក្នុងតំបន់ មានតំរូវការកាន់តែច្រើន និង ដើម្បីបំរើសេវាកម្មជូនដល់អតិថិជនទាំងអស់ អោយកាន់តែមានភាពងាយស្រួល ក្រុមហ៊ុន TOYS & ME ក៏បានបើកបន្ថែមនូវសាខាថ្មីមួយទៀត នៅតំបន់ខណ្ឌទួលគោកសាខាកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ ។ សាខាថ្មីនេះ គឺជាសាខាទី 9 ហើយបន្ទាប់ពីយើងទទួលជោគជ័យ ក្នុងការបើកសាខាចំនួន 7 មកហើយដែលមានទីតាំងស្ថិតនៅ រាជធានីភ្នំពេញ និង ខេត្តសៀមរាប ។
ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ ក្រុមហ៊ុន TOYS & ME បានចាប់ដៃគូរអាជីវកម្មជាមួយនិង ក្រុមហ៊ុន រឺក៏ម្ចាស់អាជីវកម្មដែរលក់ផលិតផលទារក ដែលពួកយើងបានសហការគ្នាក្នុងការផ្តល់ជូនភាពងាយស្រួលដល់អតិថិជនទៅលើការជាវផលិតផលសម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ ដោយដៃគូរអាជីវកម្មរបស់យើងរួមមាន
- ក្រុមហ៊ុន Baby Care ទាំង 8 ទីតាំង
- ក្រុមហ៊ុន BB Sen Sok
- ក្រុមហ៊ុន Stella Baby Mart និង Stella Supermarket
- ក្រុមហ៊ុន Khalifa Baby Shop
- ក្រុមហ៊ុន Family Kids and Care
- ក្រុមហ៊ុន Baby Mean Chey and Mart
Meas Theareak
|
Friday February 4th, 2022
ក្រុមហ៊ុន ថយស៍ & មី ចូលរួមចំណែក “យុទ្ធនាការប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩”
ដោយអនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ នេះគឺជាសម្មភាពលើកទី១ នៃការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់ បុគ្គលិកជួរមុខ ៦២នាក់ និង បុគ្គលិកការិយាល័យកណ្តាល ២៧ នាក់ នាព្រឹកថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០២១ របស់ ក្រុមហ៊ុន ថយស៍ & មី ។ ជាលទ្ធផលសរុបនៃ ការធ្វើតេស្តរហ័ស លើកទី១នេះ គ្រប់បុគ្គលិកទាំង ៨៩នាក់ ទទួលបានលទ្ធផល អវិជ្ជមានមេរោគកូវីដ-១៩ ទាំងអស់។
ចំពោះការធ្វើតេស្តរហ័សលើកទី២ នឹងប្រព្រឹត្តទៅតាមថ្ងៃដែលបានកំណត់គឺថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១។ ផ្អែកលើលទ្ធផលខាងលើនេះក្រុមហ៊ុននៅតែបន្តនូវ ការបង្ការការពារ និង ចូលរួមទប់ស្កាត់ ក៏ដូចការកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលនៃ ជំងឺកូវីដ-១៩ នៅក្នុងក្រុមហ៊ុន និងសហគមន៍ផងដែរ។
គួរបញ្ជាក់ផងដែរ គិតមត្រឹមព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប= 96,935 នាក់, អ្នកជាសះស្បើយ= 92,015 នាក់ និងអ្នកស្លាប់= 1,987 នាក់ ។
Meas Theareak
|
Wednesday September 8th, 2021
អ្វីជាជំនាញ Hand Eyes Coordination សម្រាប់ការអភិវឌ្ឍសមត្ថភាពកូនតូច?
Hand Eyes Coordination គឺជាសមត្ថភាពក្នុងការធ្វើសកម្មភាពដែលតម្រូវឱ្យមានការប្រើប្រាស់ដៃ និងភ្នែករបស់យើងក្នុងពេលដំណាលគ្នា។ ហើយភ្នែកដើរតួនាទីក្នុងការប្រាប់ព័ត៍មានតាមរយៈការមើលឃើញ នឹងរំញោចដល់ខួរក្បាល ដើម្បីអោយដៃធ្វើសកម្មភាពណាមួយក្នុងពេលតែមួយ។
សារៈសំខាន់នៃជំនាញ Hand Eyes Coordination សម្រាប់កុមារ
ភាពប្រសើរឡើងនៃចក្ខុវិញ្ញណ៖ កុមារប្រើប្រាស់ភ្នែករបស់ពួកគេបានល្អ និងលឿនជាមួយនឹងការកំណត់ចំណាំ ពណ៍ ទំហំ និងទ្រង់ទ្រាយតាមរយៈ Visual Tracking
ការគិតបានរហ័ស៖ ជម្រុញការអភិវឌ្ឍខួរក្បាល និងសមត្ថភាពក្នុងការគិតរបស់កុមារនៅពេលដែលខួរក្បាលទទួលបានព័ត៏មានពីភ្នែក រូចធ្វើការថ្លឹងថ្លែង និងបែងចែក។ អ្នកអាចកត់សំគាល់នៅពេលអ្នកអោយកូនតូចស្វែងរកអ្វីមួយ ហើយពួកគេអាចរកឃើញវត្ថុនោះបាន ដោយអ្នកមិនចាំបាប់រៀបរាប់លម្អិត។
ហ្វឹកហាត់រាងកាយរឹងមាំ៖ ផ្តល់កុមារនូវប្រើប្រាស់សាច់ដុំតាមរយៈការចាប់កាន់ ការដំរៀប និងសកម្មភាព ដែលធ្វើការកុមារមានភាពរស់រវើកនៃចលនាសាច់ដុំ ដើម្បីទទួលបានជោគជ័យតាមរយៈការបញ្ជាពីខួរក្បាល។
សកម្មភាពជម្រុញឲ្យកុមារមានជំនាញ Hand Eyes Coordination
-សកម្មភាពកំសាន្តកុមារ ការតំរៀប Block, Play-Doh, សកម្មភាពបែបសិល្បៈ
-សកម្មភាពកីឡាដូចជា កីឡាបាល់ទាត់, Basketball
-សកម្មភាពប្រចាំថ្ងៃដូចជាការចូលរួមធ្វើចំអិនអាហារ ឬការងារផ្ទះ ដែលកុមារអាចធ្វើបាន
Meas Theareak
|
Wednesday September 8th, 2021
គន្លឹះ៥ ជួយអ្នកបង្កើតទំនាក់ទំនងល្អ និងភាពស្និតស្នាលជាមួយកូន
ការកសាងទំនាក់ទំនងល្អនៅក្នុងគ្រួសារគឺជាទំនួលខុសត្រូវមួយសំខាន់ សម្រាប់មាតាបិតាចំពោះបុត្រធីតាក្នុងការបរិយាកាសសិទ្ធស្នាលរវាងអ្នក និងកូន ចាប់តាំងពីពួកគេនៅតូច ដើម្បីកសាងសមត្ថភាពនៃជំនាញទំនាក់ទំនង និងនិយាយស្តី ដែលផ្តល់អោយពួកគេនៃការរីកចម្រើននាពេលអនាគត។ ហើយ ៥ចំនុចខាងក្រោមនេះ នឹងជួយអ្នកបង្កើតទំនាក់ទំនង និងភាពស្និតស្នាលជាមួយកូន។
1. ចូលរួមសកម្មភាពកំសាន្តជាមួយកូន
ចូលរួមក្នុងការដោះស្រាយលំហាត់ ឬ Toys ដែលពួកគេកំពុងលេង និងមានសកម្មភាពជាច្រើនទៀតដោយណែនាំជាមួយហេតុផល ដំណាក់កាលនីមួយៗ និងការរៀនដោះស្រាយបញ្ហាប្រឈម។ ការចូលរួមរបស់អ្នកនឹងក្លាយជាទំនាក់ទំនងបែប Mentoring ជាគំរូសម្រាប់កូន នៅពេលដែលពួកគេណែនាំបន្តទៀតទៅកាន់បងប្អូន ឬមិត្តភក្តិ។
2.នាំកូនតូចដើរលេងចេញទៅខាងក្រៅ
អ្នកអាចជ្រើសរើសដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅខាក្រៅ គឺជាឱកាសមួយដែលធ្វើឲ្យគ្រួសារកាន់តែទទួលបានសុភមង្គល និងកាន់តែជិតស្និត។ ដែលផ្តល់អោយអ្នកនូវពេលវេលាគ្រប់គ្រាន់សម្រាប់សមាជិកក្នុងគ្រួសារ បន្ទាប់ពីបំពេញកិច្ចការ ជាពិសេសកូនតូចជាទីស្រលាញ់របស់អ្នក។ វាពេលវេលាសមស្របមួយ ដែលអ្នកត្រូវសន្ទនា ណែនាំប្រាប់ពួកគេអំពីមជ្ឍដ្ឋានខាងក្រៅ គំនិតវិជ្ជមាននិងការធ្វើសកម្មភាពរួមគ្នា ដើម្បីបង្កើតអារម្មណ៍ស្និតស្នាលរវាងអ្នក និងកូនតូច។
3. ផ្តល់កាដូរ និងអំណោយលើកទឹកចិត្ត
អារម្មណ៍រីករាយ ជាមួយក្តីស្រលាញ់ នឹងកើតឡើងនៅពេលអ្នកផ្តល់ជាអំណោយ ឬកាដូរក្នុងពេលពិសេសណាមួយរបស់ពួកគេ ដែលបង្កើតភាពចងចាំ និងភាពកក់ក្តៅជំរុញនូវការភ្ញោចប្រព័ន្ធប្រសាទខួរក្បាលផ្នែកខាងស្តាំ ដែលធ្វើឱ្យក្មេងមានភាពវៃឆ្លាត ពិសេសភាពវៃឆ្លាតផ្នែកអារម្មណ៍(EQ)។
4. ពាក្យសរសើរលើកទឹកចិត្ត
មាតាបិតាបានដឹងរួចមកហើយអំពីការប្រើប្រាស់ការនិយាយទៅកាន់កូន ឬប្រើប្រាស់ពាក្យល្អល្អ ដែលរួមមានការសរសើរ ការលើកទឹកចិត្ត នៅពេលពួកគេធ្វើអ្វីមួយហើយទទួលបានជោគជ័យ។ កុមារបាននឹងទទួលភាពកក់ក្ដៅ ក្ដីស្រឡាញ់ពេញលេញ យអាចចែករំលែកក្ដីស្រឡាញ់ទៅមនុស្សជុំវិញខ្លួន ដែលជាទន់មួយ ឬមូលដ្ឋានគ្រឹះនាពេលកុមារធំឡើង។
5. ស្វែងរកចំណង់ចំណូលចិត្តរបស់ពួកគេ
ព្យាយាមស្វែងរកចំណង់ចំណូលចិត្តរបស់កូន នឹងនិយាយ ឬរំលឹកអំពីវា ដែលផ្តល់កុមារអារម្មណ៍វិជ្ជមាន។ នៅពេលដែលឪពុកម្ដាយមានភាពជិតស្និទ្ធជាមួយកូនៗ នោះអ្នកអាចយល់ពីបុគ្គលិកលក្ខណៈ ឬធម្មជាតិពីកំណើតរបស់កូនៗ ថាពួកគេជាកុមារបែបណា មានតម្រូវការអ្វីខ្លះ ស្គាល់នូវភាពខ្លាំងឬខ្សោយ។ ចំណុចនេះដែរ នៅកូនពេលកូនមានបញ្ហាអ្វីមួយ នោះឪពុកម្ដាយងាយស្រួលឆ្លើយតបទៅពួកគេដោយប្រសិទ្ធិភាព និងតាមបែបវិជ្ជមាន។
Meas Theareak
|
Tuesday August 31st, 2021