ពិធីសម្ពោធជាផ្លូវការរបស់ហាង ថយស៍&មី សម្ភារៈកម្សាន្តអប់រំកុមារ TOYS & ME សាខា បូកគោ

ក្រុមហ៊ុនថយស៍&មី ( TOYS & ME CO.,LTD ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត​ គឺ TOYS & ME សាខា បូកគោ ដែលមានអាស័យដ្ឋាន​ ផ្លូវលេខ១៦A មហាវិថី មៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២២ ដែលមានការចូលរួមពីក្រោមអធិបិតីភាព  លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិង កីឡា ,លោកស្រី កែវ សាម៉ុល អភិបាលរង នៃគណអភិបាលខណ្ឌចំការមន, ​​​ លោក ហោ វណ្ណះ ចៅសង្កាត់រង នៃសង្កាត់ទន្លេបាសាក់ និង ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ថយស៍&មី ( TOYS & ME CO.,LTD )   ។ TOYS & ME សាខា បូកគោ​ គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់សម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ មានច្រើនប្រភេទក្នុងការអភិវឌ្ឈន៍ខួរក្បាល និង រាងកាយកុមារ ទៅតាមទម្រង់បែបបទនៃកម្រិតអាយុនៃការកម្សាន្តរបស់កុមារនីមួយៗ​។ នាក្នុងឱកាសនៃពិធីសម្ពោធ TOYS & ME សាខា បូកគោនាថ្ងៃនេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិង កីឡា បានមានប្រសាសន៍ថា “ក្នុងរយៈពេល១៥ឆ្នាំរបស់ក្រុមហ៊ុនTOYS & ME  នាងខ្ញុំបានជឿជាក់ថា ការទទួលបានភាពជោគជ័យរបស់ TOYS & ME គឺមិនមែនជាល្បែងក្មេងលេងធម្មតានោះទេ តែគឺជាប្រភេទល្បែងក្មេងលេងលក្ខណះបែបសិក្សាដែលជួយដល់ការអភិវឌ្ឍន៍រាងកាយ និង បញ្ញាហើយការទទួលបាននូវការគ្រាំទ្រពីអតិថិជនរហូតឈានទៅដល់ការបង្កើតសាខាជាបន្តបន្ទាប់នេះ ។ ក្រុមហ៊ុនTOYS & MEជាអ្នកឯកទេសផលិតសម្ភារៈផ្សេងៗនិងល្បែងលេងផ្សេងៗ បានជ្រើសរើសសម្រាប់អតិថិជនគឺបានសិក្សាយ៉ាងស៊ីជម្រូវនូវការផ្សាភ្ជាប់ល្បែងនេះទៅដល់ការជួយអភិវឌ្ឍន៍រាងកាយក៏ដូចជាខួរក្បាលរបស់កុមារ។ លោកជំទាវ គឹម សេដ្ឋានី ក៏បានមានប្រសាសន៍បន្ថែមផងទៀតថា” កុមារនៅក្នុងវ័យដំបូង ជាពិសេសសម្រាប់កុមារ ១០០០ថ្ងៃដំបូងនៃកំណើតមានន័យថាពីអាយុ ០ខែ ដល់ អាយុ៣ឆ្នាំ គឺជាកត្តាកំណត់ភាពជោគជ័យឬការបរាជ័យរបស់កុមារ។កុមារនៅក្នុងវ័យដំបូងគឺត្រូវទទួលបានការគាំពារដែលត្រឹមត្រូវ ផ្តល់អាហាររូបត្ថម្ភដោយត្រឹមត្រូវ ផ្តល់នូវសេវាសុខភាពដោយត្រឹមត្រូវ ផ្តល់នូវល្បែងសិក្សាដែលជួយអោយគាត់មានការអភិវឌ្ឍន៍រាងកាយនិងខួរក្បាល។កុមារអភិវឌ្ឍន៍បានយ៉ាងត្រឹមត្រូវទទួលបាន ( បំនិនបញ្ញា ពុទ្ធិបញ្ញា និងបំនិនសង្គម)កុមារនឹងទទួលបានការជោគជ័យនៅក្នុងសាលា និងការបញ្ចប់ការសិក្សា។ដោយសារស្ថាបនិកដែលយល់នូវការសំខាន់នៃ ផលិតផលTOYS & ME ដែលបានចូលរួមចំណែក  មិនត្រឹមតែធ្វើអាជីវកម្មចំណេញទេ ប៉ុន្តែបានចូលរួមលើកកម្ពស់គុណភាពនៃការអប់រំចំពោះកុមារតូចផងដែរ។​ កុមារមិនមែនជាទំពាងនោះទេប៉ុន្តែកុមារជាពន្លកទំពាំង”។ ចំណែកលោក លោក កេង ទិត្យភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុន TOYS AND ME លោកក៏ប្រសាសន៍ផងដែរថា “គោលដៅរបស់ក្រុមហ៊ុន TOYS AND ME គឺចង់ក្លាយជាក្រុមហ៊ុនដែរឈានមុខគេក្នុងការចែកចាយ សម្ភារៈកម្សាន្ត និង អប់រំ របស់កុមារនៅលើទីផ្សារ ដែលមានគុណភាព និង កិត្យានុភាព បូករួមជាមួយ ចក្ខុវិស្ស័យ ក្នុងការចូលរួមជាចំនែកមួយនៃការបង្កើតសុភមង្គលក្នុងគ្រួសារ      តាមរយៈការអភិវឌ្ឍន៍ផ្លូវចិត្ត និងផ្លូវកាយរបស់កុមារផងដែរ។ដូចនេះដើម្បីសំរេចបាននូវចក្ខុវិស្ស័យមួយនេះ ក្រុមហ៊ុន TOYS AND ME ក៏មានកាតព្វកិច្ចក្នុងការផ្តល់អោយកុមារនូវបទពិសោធន៍អប់រំ និងការចង់ចាំដ៏ល្អបំផុតតាមរយៈសម្ភារៈកម្សាន្ត ប្រកបដោយគុណភាពខ្ពស់ និង សុវត្តិភាព។ដោយសារតែការកំណត់នូវគោលដៅ ចក្ខុវិស្ស័យ និងកាតព្វកិច្ច ខាងលើ ក្រុមហ៊ុន TOYS AND ME ជឿជាក់ថាក្នុងការពង្រីកសាខាទាំង 9 សាខានេះនិងផ្តល់ជូននូវការអប់រំ បទពិសោធន៍ ប្រឹក្សាយោបល់ និងផ្តល់ការយល់ដឹងដល់អតិថិជន  តាមការបង្ហាញពីផលិតផលនៅក្នុងហាងផ្ទាល់ និង ទម្រង់បែបបទនៃកម្រិតអាយុការលេងនីមួយៗ របស់ផលិតផលដល់កុមារ”។ លោក កេង ទិត្យភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុន TOYS AND ME ក៏បានមានប្រសាសន៏បន្ថែមផងទៀតថា “ដោយសារយើងបានសម្លឹងឃើញពីភាពរីកចម្រើននៃកម្មវិធីសិក្សាពីមួយថ្ងៃទៅមួយថ្ងៃ និងកម្មវិធីអប់រំសំរាប់កុមារតូចៗ តាមរយៈសម្ភារៈកម្សាន្តក្នុងការជំនួយស្មារតី ទើបក្រុមហ៊ុនយើងខ្ញុំ សម្រេចចិត្តពង្រីកសាខាបន្ថែមទៀតនៅ តំបន់ខណ្ឌចំការមន សាខាបូកគោ ក្នុងរាជធានីភ្នំពេញ ”។ វត្តមានរបស់លោកជំទាវ នាថ្ងៃនេះ គឺពិតជាកាតាលីករមួយបន្ថែមទៀតដែលជួយជំរុញលើកទឹកចិត្តអោយរូបខ្ញុំបាទ និង ក្រុមការងារទាំងអស់បន្តការខិតខំប្រឹងប្រែងដើម្បីពាំនាំនូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតមកប្រទេសកម្ពុជា។បន្តការខិតខំប្រឹងប្រែងចូលរួម ចំណែកពាំនាំយកមកនូវសំភារះលេងជាច្រើនសំបូរបែបបន្ថែមទៀតសំរាប់គំាទ្រដល់ការបង្រៀនកុមារតូចទាំងការសម្បទា​និង ប្រាជ្ញា។   បច្ចុប្បន្ននេះ TOYS AND ME មានសាខាចំនួន 9 ដែលមានចំនួន 8 សាខានៅក្នុងរាជធានីភ្នំពេញ និងចំនួន 1 សាខាទៀតនៅ ក្រុងសៀមរាប  ។ ក្រុមហ៊ុន TOYS AND ME បានចាប់ដៃគូរអាជីវកម្មជាមួយនិង ក្រុមហ៊ុនរឺក៏ម្ចាស់អាជីវកម្មដែរលក់ផលិតផលទារក ដែលពួកយើងបានសហការគ្នាក្នុងការផ្តល់ជូនភាពងាយស្រួលដល់អតិថិជនទៅលើការជាវផលិតផលសម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ ដោយដៃគូរអាជីវកម្មរបស់យើងរួមមាន ៖ 1 .     ក្រុមហ៊ុន Baby Care ទាំង ៧ ទីតាំង
  1. ក្រុមហ៊ុន BB Sen Sok
  2. ក្រុមហ៊ុន Stella Baby Mart និង Stella Supermarket
  3. ក្រុមហ៊ុន Khalifa Baby Shop
  4. ក្រុមហ៊ុន Family Kids and Care
  5. ក្រុមហ៊ុន Aurora Baby Shop (ក្រុងសៀមរាប)
ក្រុមហ៊ុន TOYS AND ME តែងតែយកចិត្តទុកដាក់ចំពោះអតិថិជនរបស់ខ្លួន មិនថាជាអតិថិជនប្រើប្រាស់ផ្ទាល់ រឺជាដៃគូរអាជីវកម្មលក់បន្តរបស់ខ្លួននោះទេ គឺយើងតែងតែព្យាយាមអោយមានការបង្ហាញ និង កម្មវិធីបំពាក់បំប៉នផ្សេងៗ ដើម្បីអោយមានការយល់ដឹងពីការវិវត្តរបស់កុមារ និងការពង្រឹងបន្ថែមសមត្ថភាពផ្នែកលក់ ក្នុងគោលបំណងឈានទៅរកភាពរីកចំរើនរួមគ្នា។ ឆ្លៀតក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះផងដែរ  ​ TOYS & ME សាខា បូកគោ  កម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃ យ៉ាងពិសេសរហូតដល់ទៅ២០% និង ទទួលបានកាតសមាជិកដោយឥតគិតថ្លៃ រួមជាមួយការផ្ដល់ជូនកាដូភ្លាមៗជាច្រើន និងមានកម្មវិធីចាប់រង្វាន់ថែមទៀតផង។ ការផ្ដល់ជូនដ៏អស្ចារ្យនេះនឹងចាប់ផ្ដើមពីថ្ងៃនេះទី៩ ដល់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២ ​ពត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០15 226 796។

Data Not Found...