ព័ត៌មាន

គន្លឹះ៥ ជួយអ្នកបង្កើតទំនាក់ទំនងល្អ និងភាពស្និតស្នាលជាមួយកូន

ការកសាងទំនាក់ទំនងល្អនៅក្នុងគ្រួសារគឺជាទំនួលខុសត្រូវមួយសំខាន់ សម្រាប់មាតាបិតាចំពោះបុត្រធីតាក្នុងការបរិយាកាសសិទ្ធស្នាលរវាងអ្នក និងកូន ចាប់តាំងពីពួកគេនៅតូច ដើម្បីកសាងសមត្ថភាពនៃជំនាញទំនាក់ទំនង និងនិយាយស្តី ដែលផ្តល់អោយពួកគេនៃការរីកចម្រើននាពេលអនាគត។ ហើយ ៥ចំនុចខាងក្រោមនេះ នឹងជួយអ្នកបង្កើតទំនាក់ទំនង និងភាពស្និតស្នាលជាមួយកូន។   1. ចូលរួមសកម្មភាពកំសាន្តជាមួយកូន ចូលរួមក្នុងការដោះស្រាយលំហាត់ ឬ Toys ដែលពួកគេកំពុងលេង និងមានសកម្មភាពជាច្រើនទៀតដោយណែនាំជាមួយហេតុផល ដំណាក់កាលនីមួយៗ និងការរៀនដោះស្រាយបញ្ហាប្រឈម។ ការចូលរួមរបស់អ្នកនឹងក្លាយជាទំនាក់ទំនងបែប Mentoring ជាគំរូសម្រាប់កូន នៅពេលដែលពួកគេណែនាំបន្តទៀតទៅកាន់បងប្អូន ឬមិត្តភក្តិ។ 2.នាំកូនតូចដើរលេងចេញទៅខាងក្រៅ អ្នកអាចជ្រើសរើសដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅខាក្រៅ គឺជាឱកាសមួយដែលធ្វើឲ្យគ្រួសារកាន់តែទទួលបានសុភមង្គល និងកាន់តែជិតស្និត។ ដែលផ្តល់អោយអ្នកនូវពេលវេលាគ្រប់គ្រាន់សម្រាប់សមាជិកក្នុងគ្រួសារ បន្ទាប់ពីបំពេញកិច្ចការ ជាពិសេសកូនតូចជាទីស្រលាញ់របស់អ្នក។ វាពេលវេលាសមស្របមួយ ដែលអ្នកត្រូវសន្ទនា ណែនាំប្រាប់ពួកគេអំពីមជ្ឍដ្ឋានខាងក្រៅ គំនិតវិជ្ជមាននិងការធ្វើសកម្មភាពរួមគ្នា ដើម្បីបង្កើតអារម្មណ៍ស្និតស្នាលរវាងអ្នក និងកូនតូច។ 3. ផ្តល់កាដូរ និងអំណោយលើកទឹកចិត្ត អារម្មណ៍រីករាយ ជាមួយក្តីស្រលាញ់ នឹងកើតឡើងនៅពេលអ្នកផ្តល់ជាអំណោយ ឬកាដូរក្នុងពេលពិសេសណាមួយរបស់ពួកគេ ដែលបង្កើតភាពចងចាំ និងភាពកក់ក្តៅជំរុញនូវការភ្ញោចប្រព័ន្ធប្រសាទខួរក្បាលផ្នែកខាងស្តាំ ដែលធ្វើឱ្យក្មេងមានភាពវៃឆ្លាត ពិសេសភាពវៃឆ្លាតផ្នែកអារម្មណ៍(EQ)។ 4. ពាក្យសរសើរលើកទឹកចិត្ត មាតាបិតាបានដឹងរួចមកហើយអំពីការប្រើប្រាស់ការនិយាយទៅកាន់កូន ឬប្រើប្រាស់ពាក្យល្អល្អ ដែលរួមមានការសរសើរ ការលើកទឹកចិត្ត នៅពេលពួកគេធ្វើអ្វីមួយហើយទទួលបានជោគជ័យ។ កុមារបាននឹងទទួលភាពកក់ក្ដៅ ក្ដីស្រឡាញ់ពេញលេញ យអាចចែករំលែកក្ដីស្រឡាញ់ទៅមនុស្សជុំវិញខ្លួន ដែលជាទន់មួយ ឬមូលដ្ឋានគ្រឹះនាពេលកុមារធំឡើង។ 5. ស្វែងរកចំណង់ចំណូលចិត្តរបស់ពួកគេ ព្យាយាមស្វែងរកចំណង់ចំណូលចិត្តរបស់កូន នឹងនិយាយ ឬរំលឹកអំពីវា ដែលផ្តល់កុមារអារម្មណ៍វិជ្ជមាន។ នៅពេលដែលឪពុកម្ដាយមានភាពជិតស្និទ្ធជាមួយកូនៗ នោះអ្នកអាចយល់ពីបុគ្គលិកលក្ខណៈ ឬធម្មជាតិពីកំណើតរបស់កូនៗ ថាពួកគេជាកុមារបែបណា មានតម្រូវការអ្វីខ្លះ ស្គាល់នូវភាពខ្លាំងឬខ្សោយ។ ចំណុចនេះដែរ នៅកូនពេលកូនមានបញ្ហាអ្វីមួយ នោះឪពុកម្ដាយងាយស្រួលឆ្លើយតបទៅពួកគេដោយប្រសិទ្ធិភាព និងតាមបែបវិជ្ជមាន។
Meas Theareak
 | 
ថ្ងៃ​អង្គារ សីហា 31st, 2021

ក្រុមហ៊ុន ថយស៍ & មី ចូលរួមចំណែក “យុទ្ធនាការប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩”

ដោយអនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ នេះគឺជាសម្មភាពលើកទី១ នៃការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់ បុគ្គលិកជួរមុខ ៦២នាក់ និង បុគ្គលិកការិយាល័យកណ្តាល ២៧ នាក់ នាព្រឹកថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០២១ របស់ ក្រុមហ៊ុន ថយស៍ & មី ។ ជាលទ្ធផលសរុបនៃ ការធ្វើតេស្តរហ័ស លើកទី១នេះ គ្រប់បុគ្គលិកទាំង ៨៩នាក់ ទទួលបានលទ្ធផល អវិជ្ជមានមេរោគកូវីដ-១៩ ទាំងអស់។   ចំពោះការធ្វើតេស្តរហ័សលើកទី២ នឹងប្រព្រឹត្តទៅតាមថ្ងៃដែលបានកំណត់គឺថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១។ ផ្អែកលើលទ្ធផលខាងលើនេះក្រុមហ៊ុននៅតែបន្តនូវ ការបង្ការការពារ និង ចូលរួមទប់ស្កាត់ ក៏ដូចការកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលនៃ ជំងឺកូវីដ-១៩ នៅក្នុងក្រុមហ៊ុន និងសហគមន៍ផងដែរ។   គួរបញ្ជាក់ផងដែរ គិតមត្រឹមព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប= 96,935 នាក់, អ្នកជាសះស្បើយ= 92,015 នាក់ និងអ្នកស្លាប់= 1,987 នាក់ ។  
Meas Theareak
 | 
ថ្ងៃ​ពុធ កញ្ញា 8th, 2021

អ្វីជាជំនាញ Hand Eyes Coordination សម្រាប់ការអភិវឌ្ឍសមត្ថភាពកូនតូច?

Hand Eyes Coordination គឺជាសមត្ថភាពក្នុងការធ្វើសកម្មភាពដែលតម្រូវឱ្យមានការប្រើប្រាស់ដៃ និងភ្នែករបស់យើងក្នុងពេលដំណាលគ្នា។ ហើយភ្នែកដើរតួនាទីក្នុងការប្រាប់ព័ត៍មានតាមរយៈការមើលឃើញ នឹងរំញោចដល់ខួរក្បាល ដើម្បីអោយដៃធ្វើសកម្មភាពណាមួយក្នុងពេលតែមួយ។ សារៈសំខាន់នៃជំនាញ Hand Eyes Coordination សម្រាប់កុមារ ភាពប្រសើរឡើងនៃចក្ខុវិញ្ញណ៖ កុមារប្រើប្រាស់ភ្នែករបស់ពួកគេបានល្អ និងលឿនជាមួយនឹងការកំណត់ចំណាំ ពណ៍ ទំហំ និងទ្រង់ទ្រាយតាមរយៈ Visual Tracking ការគិតបានរហ័ស៖ ជម្រុញការអភិវឌ្ឍខួរក្បាល និងសមត្ថភាពក្នុងការគិតរបស់កុមារនៅពេលដែលខួរក្បាលទទួលបានព័ត៏មានពីភ្នែក រូចធ្វើការថ្លឹងថ្លែង និងបែងចែក។ អ្នកអាចកត់សំគាល់នៅពេលអ្នកអោយកូនតូចស្វែងរកអ្វីមួយ ហើយពួកគេអាចរកឃើញវត្ថុនោះបាន ដោយអ្នកមិនចាំបាប់រៀបរាប់លម្អិត។ ហ្វឹកហាត់រាងកាយរឹងមាំ៖ ផ្តល់កុមារនូវប្រើប្រាស់សាច់ដុំតាមរយៈការចាប់កាន់ ការដំរៀប និងសកម្មភាព ដែលធ្វើការកុមារមានភាពរស់រវើកនៃចលនាសាច់ដុំ ដើម្បីទទួលបានជោគជ័យតាមរយៈការបញ្ជាពីខួរក្បាល។ សកម្មភាពជម្រុញឲ្យកុមារមានជំនាញ Hand Eyes Coordination
-សកម្មភាពកំសាន្តកុមារ ការតំរៀប Block, Play-Doh, សកម្មភាពបែបសិល្បៈ
-សកម្មភាពកីឡាដូចជា កីឡាបាល់ទាត់, Basketball
-សកម្មភាពប្រចាំថ្ងៃដូចជាការចូលរួមធ្វើចំអិនអាហារ ឬការងារផ្ទះ ដែលកុមារអាចធ្វើបាន