ក្រុមហ៊ុនថយស៍&មី ( TOYS & ME CO.,LTD ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត គឺ TOYS & ME សាខា កម្ពុជាក្រោម ដែលមានអាស័យដ្ឋាន ផ្ទះលេខ 487 & 489 ផ្លូវលេខ ១២៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ថយស៍&មី ( TOYS & ME CO.,LTD ) ។
TOYS & ME សាខា កម្ពុជាក្រោម គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់សម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ មានច្រើនប្រភេទក្នុងការអភិវឌ្ឈន៏ខួរក្បាល និង រាងកាយកុមារ ទៅតាមទម្រង់បែបបទនៃកម្រិតអាយុនៃការកម្សាន្តរបស់កុមារនីមួយៗ។ មិនត្រឹមតែប៉ុំណ្ណោះ រាល់ផលិតផលទាំងអស់គឺសុទ្ធតែដកស្រង់ចេញពីបទពិសោធន៏ថ្មីៗ ជាផលិតផលទំនើបៗ ម៉ូដែលថ្មីៗ និងចុងក្រោយគេបង្អស់ ដើម្បីបំពេញសេចក្តីត្រូវការរបស់មាតាបិតា កុមារាកុមារីគ្រប់រូប។ នាក្នុងឱកាសនៃពិធីសម្ពោធ TOYS & ME សាខា កម្ពុជាក្រោម.
លោក កេង ទិត្យភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុន TOYS & ME ក៏បានមានប្រសាសន៍ថា “ គោលដៅដ៏ចំបងរបស់ក្រុមហ៊ុន TOYS & ME គឺចង់ក្លាយជាក្រុមហ៊ុនដែរឈានមុខគេក្នុងការចែកចាយសម្ភារៈកម្សាន្ត និង អប់រំ របស់កុមារនៅលើទីផ្សារ ដែលមានគុណភាព និង កិត្យានុភាព បូករួមជាមួយ ចក្ខុវិស្ស័យ ក្នុងការចូលរួមជាចំនែកមួយនៃការបង្កើតសុភមង្គលក្នុងគ្រួសារ តាមរយៈ ការអភិវឌ្ឍន៍ផ្លូវចិត្ត នឹងផ្លូវកាយរបស់កុមារផងដែរ។ ដូចនេះដើម្បីសំរេចបាននូវចក្ខុវិស្ស័យមួយនេះ ក្រុមហ៊ុន TOYS & ME ក៏មានកាតព្វកិច្ចក្នុងការផ្តល់អោយកុមារនូវបទពិសោធន៍អប់រំ និងការចង់ចាំដ៏ល្អបំផុតតាមរយៈសំសម្ភារៈកម្សាន្ត ប្រកបដោយគុណភាពខ្ពស់ នឹង សុវត្តិភាព។
ដោយសារតែការកំណត់នូវគោលដៅ ចក្ខុវិស្ស័យ និងកាតព្វកិច្ច ខាងលើ ក្រុមហ៊ុន TOYS & ME ជឿជាក់ថាក្នុងការពង្រីកសាខាទាំង 9 សាខានេះនិងផ្តល់ជូននូវការអប់រំ បទពិសោធន៍ ប្រឹក្សាយោបល់ និងផ្តល់ការយល់ដឹងដល់អតិថិជន តាមការបង្ហាញពីផលិតផលនៅក្នុងហាងផ្ទាល់ និង ទម្រង់បែបបទនៃកម្រិតអាយុការលេងនីមួយៗ របស់ផលិតផលដល់កុមារ។
លោក កេង ទិត្យភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុន TOYS & ME បានប្រសាសន៏ផងទៀតថា “ដោយសារតែការមើលឃើញពីភាពរីកចំរើននៅក្នុងតំបន់ មានតំរូវការកាន់តែច្រើន និង ដើម្បីបំរើសេវាកម្មជូនដល់អតិថិជនទាំងអស់ អោយកាន់តែមានភាពងាយស្រួល ក្រុមហ៊ុន TOYS & ME ក៏បានបើកបន្ថែមនូវសាខាថ្មីមួយទៀត នៅតំបន់ខណ្ឌទួលគោកសាខាកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ ។ សាខាថ្មីនេះ គឺជាសាខាទី 9 ហើយបន្ទាប់ពីយើងទទួលជោគជ័យ ក្នុងការបើកសាខាចំនួន 7 មកហើយដែលមានទីតាំងស្ថិតនៅ រាជធានីភ្នំពេញ និង ខេត្តសៀមរាប ។
ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ ក្រុមហ៊ុន TOYS & ME បានចាប់ដៃគូរអាជីវកម្មជាមួយនិង ក្រុមហ៊ុន រឺក៏ម្ចាស់អាជីវកម្មដែរលក់ផលិតផលទារក ដែលពួកយើងបានសហការគ្នាក្នុងការផ្តល់ជូនភាពងាយស្រួលដល់អតិថិជនទៅលើការជាវផលិតផលសម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ ដោយដៃគូរអាជីវកម្មរបស់យើងរួមមាន
- ក្រុមហ៊ុន Baby Care ទាំង 8 ទីតាំង
- ក្រុមហ៊ុន BB Sen Sok
- ក្រុមហ៊ុន Stella Baby Mart និង Stella Supermarket
- ក្រុមហ៊ុន Khalifa Baby Shop
- ក្រុមហ៊ុន Family Kids and Care
- ក្រុមហ៊ុន Baby Mean Chey and Mart
ឆ្លៀតក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះផងដែរ TOYS & ME សាខា កម្ពុជាក្រោម កម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃ យ៉ាងពិសេសរហូតដល់ទៅ២០% រួមជាមួយការផ្ដល់ជូនកាដូរភ្លាមៗជាច្រើន និងមានកម្មវិធីចាប់រង្វាន់ថែមទៀតផង។ ការផ្ដល់ជូនដ៏អស្ចារ្យនេះនឹងចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២២ ដែល ធ្វើការទំនាក់ទំនងមកកាន់លេខទូរសព្ទ 016 288 027 ។