ការកសាងទំនាក់ទំនងល្អនៅក្នុងគ្រួសារគឺជាទំនួលខុសត្រូវមួយសំខាន់ សម្រាប់មាតាបិតាចំពោះបុត្រធីតាក្នុងការបរិយាកាសសិទ្ធស្នាលរវាងអ្នក និងកូន ចាប់តាំងពីពួកគេនៅតូច ដើម្បីកសាងសមត្ថភាពនៃជំនាញទំនាក់ទំនង និងនិយាយស្តី ដែលផ្តល់អោយពួកគេនៃការរីកចម្រើននាពេលអនាគត។ ហើយ ៥ចំនុចខាងក្រោមនេះ នឹងជួយអ្នកបង្កើតទំនាក់ទំនង និងភាពស្និតស្នាលជាមួយកូន។
1. ចូលរួមសកម្មភាពកំសាន្តជាមួយកូន
ចូលរួមក្នុងការដោះស្រាយលំហាត់ ឬ Toys ដែលពួកគេកំពុងលេង និងមានសកម្មភាពជាច្រើនទៀតដោយណែនាំជាមួយហេតុផល ដំណាក់កាលនីមួយៗ និងការរៀនដោះស្រាយបញ្ហាប្រឈម។ ការចូលរួមរបស់អ្នកនឹងក្លាយជាទំនាក់ទំនងបែប Mentoring ជាគំរូសម្រាប់កូន នៅពេលដែលពួកគេណែនាំបន្តទៀតទៅកាន់បងប្អូន ឬមិត្តភក្តិ។
2.នាំកូនតូចដើរលេងចេញទៅខាងក្រៅ
អ្នកអាចជ្រើសរើសដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅខាក្រៅ គឺជាឱកាសមួយដែលធ្វើឲ្យគ្រួសារកាន់តែទទួលបានសុភមង្គល និងកាន់តែជិតស្និត។ ដែលផ្តល់អោយអ្នកនូវពេលវេលាគ្រប់គ្រាន់សម្រាប់សមាជិកក្នុងគ្រួសារ បន្ទាប់ពីបំពេញកិច្ចការ ជាពិសេសកូនតូចជាទីស្រលាញ់របស់អ្នក។ វាពេលវេលាសមស្របមួយ ដែលអ្នកត្រូវសន្ទនា ណែនាំប្រាប់ពួកគេអំពីមជ្ឍដ្ឋានខាងក្រៅ គំនិតវិជ្ជមាននិងការធ្វើសកម្មភាពរួមគ្នា ដើម្បីបង្កើតអារម្មណ៍ស្និតស្នាលរវាងអ្នក និងកូនតូច។
3. ផ្តល់កាដូរ និងអំណោយលើកទឹកចិត្ត
អារម្មណ៍រីករាយ ជាមួយក្តីស្រលាញ់ នឹងកើតឡើងនៅពេលអ្នកផ្តល់ជាអំណោយ ឬកាដូរក្នុងពេលពិសេសណាមួយរបស់ពួកគេ ដែលបង្កើតភាពចងចាំ និងភាពកក់ក្តៅជំរុញនូវការភ្ញោចប្រព័ន្ធប្រសាទខួរក្បាលផ្នែកខាងស្តាំ ដែលធ្វើឱ្យក្មេងមានភាពវៃឆ្លាត ពិសេសភាពវៃឆ្លាតផ្នែកអារម្មណ៍(EQ)។
4. ពាក្យសរសើរលើកទឹកចិត្ត
មាតាបិតាបានដឹងរួចមកហើយអំពីការប្រើប្រាស់ការនិយាយទៅកាន់កូន ឬប្រើប្រាស់ពាក្យល្អល្អ ដែលរួមមានការសរសើរ ការលើកទឹកចិត្ត នៅពេលពួកគេធ្វើអ្វីមួយហើយទទួលបានជោគជ័យ។ កុមារបាននឹងទទួលភាពកក់ក្ដៅ ក្ដីស្រឡាញ់ពេញលេញ យអាចចែករំលែកក្ដីស្រឡាញ់ទៅមនុស្សជុំវិញខ្លួន ដែលជាទន់មួយ ឬមូលដ្ឋានគ្រឹះនាពេលកុមារធំឡើង។
5. ស្វែងរកចំណង់ចំណូលចិត្តរបស់ពួកគេ
ព្យាយាមស្វែងរកចំណង់ចំណូលចិត្តរបស់កូន នឹងនិយាយ ឬរំលឹកអំពីវា ដែលផ្តល់កុមារអារម្មណ៍វិជ្ជមាន។ នៅពេលដែលឪពុកម្ដាយមានភាពជិតស្និទ្ធជាមួយកូនៗ នោះអ្នកអាចយល់ពីបុគ្គលិកលក្ខណៈ ឬធម្មជាតិពីកំណើតរបស់កូនៗ ថាពួកគេជាកុមារបែបណា មានតម្រូវការអ្វីខ្លះ ស្គាល់នូវភាពខ្លាំងឬខ្សោយ។ ចំណុចនេះដែរ នៅកូនពេលកូនមានបញ្ហាអ្វីមួយ នោះឪពុកម្ដាយងាយស្រួលឆ្លើយតបទៅពួកគេដោយប្រសិទ្ធិភាព និងតាមបែបវិជ្ជមាន។