ពិធីសម្ពោធជាផ្លូវការរបស់ហាង ថយស៍&មី សម្ភារៈកម្សាន្តអប់រំកុមារ TOYS & ME សាខា បូកគោ
ក្រុមហ៊ុនថយស៍&មី ( TOYS & ME CO.,LTD ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត គឺ TOYS & ME សាខា បូកគោ ដែលមានអាស័យដ្ឋាន ផ្លូវលេខ១៦A មហាវិថី មៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២២ ដែលមានការចូលរួមពីក្រោមអធិបិតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិង កីឡា ,លោកស្រី កែវ សាម៉ុល អភិបាលរង នៃគណអភិបាលខណ្ឌចំការមន, លោក ហោ វណ្ណះ ចៅសង្កាត់រង នៃសង្កាត់ទន្លេបាសាក់ និង ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ថយស៍&មី ( TOYS & ME CO.,LTD ) ។
TOYS & ME សាខា បូកគោ គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់សម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ មានច្រើនប្រភេទក្នុងការអភិវឌ្ឈន៍ខួរក្បាល និង រាងកាយកុមារ ទៅតាមទម្រង់បែបបទនៃកម្រិតអាយុនៃការកម្សាន្តរបស់កុមារនីមួយៗ។
នាក្នុងឱកាសនៃពិធីសម្ពោធ TOYS & ME សាខា បូកគោនាថ្ងៃនេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិង កីឡា បានមានប្រសាសន៍ថា “ក្នុងរយៈពេល១៥ឆ្នាំរបស់ក្រុមហ៊ុនTOYS & ME នាងខ្ញុំបានជឿជាក់ថា ការទទួលបានភាពជោគជ័យរបស់ TOYS & ME គឺមិនមែនជាល្បែងក្មេងលេងធម្មតានោះទេ តែគឺជាប្រភេទល្បែងក្មេងលេងលក្ខណះបែបសិក្សាដែលជួយដល់ការអភិវឌ្ឍន៍រាងកាយ និង បញ្ញាហើយការទទួលបាននូវការគ្រាំទ្រពីអតិថិជនរហូតឈានទៅដល់ការបង្កើតសាខាជាបន្តបន្ទាប់នេះ ។ ក្រុមហ៊ុនTOYS & MEជាអ្នកឯកទេសផលិតសម្ភារៈផ្សេងៗនិងល្បែងលេងផ្សេងៗ បានជ្រើសរើសសម្រាប់អតិថិជនគឺបានសិក្សាយ៉ាងស៊ីជម្រូវនូវការផ្សាភ្ជាប់ល្បែងនេះទៅដល់ការជួយអភិវឌ្ឍន៍រាងកាយក៏ដូចជាខួរក្បាលរបស់កុមារ។
លោកជំទាវ គឹម សេដ្ឋានី ក៏បានមានប្រសាសន៍បន្ថែមផងទៀតថា” កុមារនៅក្នុងវ័យដំបូង ជាពិសេសសម្រាប់កុមារ ១០០០ថ្ងៃដំបូងនៃកំណើតមានន័យថាពីអាយុ ០ខែ ដល់ អាយុ៣ឆ្នាំ គឺជាកត្តាកំណត់ភាពជោគជ័យឬការបរាជ័យរបស់កុមារ។កុមារនៅក្នុងវ័យដំបូងគឺត្រូវទទួលបានការគាំពារដែលត្រឹមត្រូវ ផ្តល់អាហាររូបត្ថម្ភដោយត្រឹមត្រូវ ផ្តល់នូវសេវាសុខភាពដោយត្រឹមត្រូវ ផ្តល់នូវល្បែងសិក្សាដែលជួយអោយគាត់មានការអភិវឌ្ឍន៍រាងកាយនិងខួរក្បាល។កុមារអភិវឌ្ឍន៍បានយ៉ាងត្រឹមត្រូវទទួលបាន ( បំនិនបញ្ញា ពុទ្ធិបញ្ញា និងបំនិនសង្គម)កុមារនឹងទទួលបានការជោគជ័យនៅក្នុងសាលា និងការបញ្ចប់ការសិក្សា។ដោយសារស្ថាបនិកដែលយល់នូវការសំខាន់នៃ ផលិតផលTOYS & ME ដែលបានចូលរួមចំណែក មិនត្រឹមតែធ្វើអាជីវកម្មចំណេញទេ ប៉ុន្តែបានចូលរួមលើកកម្ពស់គុណភាពនៃការអប់រំចំពោះកុមារតូចផងដែរ។ កុមារមិនមែនជាទំពាងនោះទេប៉ុន្តែកុមារជាពន្លកទំពាំង”។
ចំណែកលោក លោក កេង ទិត្យភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុន TOYS AND ME លោកក៏ប្រសាសន៍ផងដែរថា “គោលដៅរបស់ក្រុមហ៊ុន TOYS AND ME គឺចង់ក្លាយជាក្រុមហ៊ុនដែរឈានមុខគេក្នុងការចែកចាយ សម្ភារៈកម្សាន្ត និង អប់រំ របស់កុមារនៅលើទីផ្សារ ដែលមានគុណភាព និង កិត្យានុភាព បូករួមជាមួយ ចក្ខុវិស្ស័យ ក្នុងការចូលរួមជាចំនែកមួយនៃការបង្កើតសុភមង្គលក្នុងគ្រួសារ តាមរយៈការអភិវឌ្ឍន៍ផ្លូវចិត្ត និងផ្លូវកាយរបស់កុមារផងដែរ។ដូចនេះដើម្បីសំរេចបាននូវចក្ខុវិស្ស័យមួយនេះ ក្រុមហ៊ុន TOYS AND ME ក៏មានកាតព្វកិច្ចក្នុងការផ្តល់អោយកុមារនូវបទពិសោធន៍អប់រំ និងការចង់ចាំដ៏ល្អបំផុតតាមរយៈសម្ភារៈកម្សាន្ត ប្រកបដោយគុណភាពខ្ពស់ និង សុវត្តិភាព។ដោយសារតែការកំណត់នូវគោលដៅ ចក្ខុវិស្ស័យ និងកាតព្វកិច្ច ខាងលើ ក្រុមហ៊ុន TOYS AND ME ជឿជាក់ថាក្នុងការពង្រីកសាខាទាំង 9 សាខានេះនិងផ្តល់ជូននូវការអប់រំ បទពិសោធន៍ ប្រឹក្សាយោបល់ និងផ្តល់ការយល់ដឹងដល់អតិថិជន តាមការបង្ហាញពីផលិតផលនៅក្នុងហាងផ្ទាល់ និង ទម្រង់បែបបទនៃកម្រិតអាយុការលេងនីមួយៗ របស់ផលិតផលដល់កុមារ”។
លោក កេង ទិត្យភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុន TOYS AND ME ក៏បានមានប្រសាសន៏បន្ថែមផងទៀតថា “ដោយសារយើងបានសម្លឹងឃើញពីភាពរីកចម្រើននៃកម្មវិធីសិក្សាពីមួយថ្ងៃទៅមួយថ្ងៃ និងកម្មវិធីអប់រំសំរាប់កុមារតូចៗ តាមរយៈសម្ភារៈកម្សាន្តក្នុងការជំនួយស្មារតី ទើបក្រុមហ៊ុនយើងខ្ញុំ សម្រេចចិត្តពង្រីកសាខាបន្ថែមទៀតនៅ តំបន់ខណ្ឌចំការមន សាខាបូកគោ ក្នុងរាជធានីភ្នំពេញ ”។ វត្តមានរបស់លោកជំទាវ នាថ្ងៃនេះ គឺពិតជាកាតាលីករមួយបន្ថែមទៀតដែលជួយជំរុញលើកទឹកចិត្តអោយរូបខ្ញុំបាទ និង ក្រុមការងារទាំងអស់បន្តការខិតខំប្រឹងប្រែងដើម្បីពាំនាំនូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតមកប្រទេសកម្ពុជា។បន្តការខិតខំប្រឹងប្រែងចូលរួម ចំណែកពាំនាំយកមកនូវសំភារះលេងជាច្រើនសំបូរបែបបន្ថែមទៀតសំរាប់គំាទ្រដល់ការបង្រៀនកុមារតូចទាំងការសម្បទានិង ប្រាជ្ញា។
បច្ចុប្បន្ននេះ TOYS AND ME មានសាខាចំនួន 9 ដែលមានចំនួន 8 សាខានៅក្នុងរាជធានីភ្នំពេញ និងចំនួន 1 សាខាទៀតនៅ ក្រុងសៀមរាប ។ ក្រុមហ៊ុន TOYS AND ME បានចាប់ដៃគូរអាជីវកម្មជាមួយនិង ក្រុមហ៊ុនរឺក៏ម្ចាស់អាជីវកម្មដែរលក់ផលិតផលទារក ដែលពួកយើងបានសហការគ្នាក្នុងការផ្តល់ជូនភាពងាយស្រួលដល់អតិថិជនទៅលើការជាវផលិតផលសម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ ដោយដៃគូរអាជីវកម្មរបស់យើងរួមមាន ៖
1 . ក្រុមហ៊ុន Baby Care ទាំង ៧ ទីតាំង
- ក្រុមហ៊ុន BB Sen Sok
- ក្រុមហ៊ុន Stella Baby Mart និង Stella Supermarket
- ក្រុមហ៊ុន Khalifa Baby Shop
- ក្រុមហ៊ុន Family Kids and Care
- ក្រុមហ៊ុន Aurora Baby Shop (ក្រុងសៀមរាប)